ប្រមាណឆ្នាំ ៥៨៦ មុនគ.ស. ទោះបើយើងមានការពិបាកក្នុងការស្គាល់ព្រំដែនដ៏ត្រឹមត្រូវរបស់សាសន៍យូដា និងព្រំដែននៃទឹកដីដែលនៅជុំវិញគេកាលសាសន៍បាប៊ីឡូនកាន់អំណាចក៏ដោយ ក៏យើងនៅដឹងដែរថា ពួកគេទំនងជាបានយកទឹកដីនោះដែលធ្លាប់មានកាលពួកអាសស៊ើរសោយរាជ្យ លើកលែងតែអេដំមដែលបានរើទីលំនៅទៅឯទឹកដីដែលធ្លាប់ជារបស់យូដាខាងត្បូង។
ទីក្រុងបាប៊ីឡូនបានឈានទៅដល់ចំណុចកំពូលរបស់ខ្លួនក្រោមការដឹកនាំរបស់ស្ដេច នេប៊ូក្នេសា ដែលបានសោយរាជ្យនៅអំឡុងឆ្នាំ ៦០៥-៥៦២ មុនគ.ស. ទ្រង់បានសង់ក្រុង
ទ្រង់យ៉ាងធំ ដែលពីមុនៗមិនដែលមានក្រុងណាធំដូចក្រុងទ្រង់លើផែនដីឡើយ។ ទន្លេអុើប្រាតហូរកាត់ក្រុងនោះ ដែលនេះធ្វើឲ្យលំនៅដ៏ចាស់បំផុតនៃក្រុងនោះនៅទិសខាងកើតនៅច្រាំងទន្លេ។ នៅជុំវិញក្រុងនោះមានកំផែងដែលមានទ្វារការពារដែលមានឈ្មោះដូចព្រះផ្សេងៗរបស់សាសន៍បាប៊ីឡូន។ ព្រះវិហារម៉ារ័ដុគ (Marduk) ដែលមានប្រាំពីរជាន់ ហើយមានទ្រង់ទ្រាយជាពីរ៉ាមីតអីទេម៉ាណានគី (Etemenanki) គឺនៅទីលានអេស៍សាហ្គិលឡា (Esagila) នៅទិសខាងកើតនៃទន្លេអ៊ើរប្រាត។ ចេញពីអេស៍សាហ្គិលឡា ផ្លូវនៃក្បួនដង្ហែ (កំផែងនោះមានដុំឥដ្ឋរលោងដែលតំណាងឲ្យសត្វសិង្ហ) នាំផ្លូវទៅទ្វារអិសធា (Ishtar)។ ក្រៅពីទ្វារអិសធា ក៏មានប៉មរាជវាំងដ៏ធំពីរទៀតដែរ។ មានស្ពានលើទន្លេអើុប្រាត ដើម្បីឆ្លងទៅទិសខាងលិចនៃទីក្រុង។