អំឡុង​ឆ្នាំ ១៤០០ មុនគ.ស. ឬ​ក៏ ១២១៤ មុនគ.ស. (យ៉ូស្វេ ១០:២៩-៤៣) ក្រោយ​ពី​បាន​ឮ​ថា ពួក​គីបៀន​បាន​ចុះ​ការ​តាំង​សេចក្ដី​សញ្ញា​ជា​មួយ​នឹង​សាសន៍​អ៊‌ីស្រាអែល ពួក​អាម៉ូរី​៥​សាសន៍​បាន​មក​ជុំ​គ្នា ហើយ​វាយ​ប្រហារ​ពួក​គីបៀន។ ទ័ព​យ៉ូស្វេ​បាន​ឡើង​មក​ពី​គីលកាល ដើម្បី​នឹង​ការពារ​ពួក​គីបៀន ហើយ​ពួកគេ​ក៏​បាន​ដេញ​វាយ​ពួក​អាម៉ូរី​រហូត​ដល់​អាសេកា និង​ម៉ាកេដា។ ទ័ព​យ៉ូស្វេ​បាន​បន្ត​វាយ​ប្រហារ​រហូត​ដល់​គេ​យក​បាន​ស្រុក លិបណា ឡាគីស ម៉ាកេដា អេក្លុន ដេបៀរ ហេប្រុន ហើយ​ទឹកដី​ភាគ​ច្រើន​របស់​ស្រុក​យ៉ារមុត។