អំឡុង​ឆ្នាំ ១៤០០ មុនគ.ស. ឬ​ក៏ ១២១៤ មុនគ.ស. (យ៉ូស្វេ ១១:១-២៣) ក្រោយ​ពី​ទ័ព​លោក យ៉ូស្វេ បាន​យក​ជ័យជម្នះ​លើ​ស្ដេច​អាម៉ូរី​មួយ​ចំនួន​នៅ​ទិស​ខាង​ត្បូង ស្ដេច​ក្រុង​ហាសោរ​បាន​ប្រមូលផ្ដុំ​ស្ដេច​ផ្សេងៗ​ពី​ក្រុង​កាណាន​ខាង​ជើង​មក​ច្បាំង​នឹង​អ៊‌ីស្រាអែល។ លោក យ៉ូស្វេ និង​ទ័ព​របស់​គាត់​បាន​យក​ឈ្នះ​លើ​ពួក​កាណាន​នៅ​ត្រង់​ទឹក​មេរ៉ុម ហើយ​ដេញ​វាយ​ប្រហារ​ពួកគេ ​រហូត​ដល់​ក្រុង​ស៊ីដូន​ដ៏​ជា​ក្រុង​ធំ​មួយ និង​ដល់​ច្រក​ភ្នំ​មីសប៉ា។ បន្ទាប់​មក​លោក យ៉ូស្វេ បាន​ត្រឡប់​ក្រោយ​វិញ ហើយ​វាយ​យក​ក្រុង​ហាសោរ។