អំឡុងឆ្នាំ ១៤០០ មុនគ.ស. ឬក៏ ១២១៤ មុនគ.ស. (យ៉ូស្វេ ១១:១-២៣) ក្រោយពីទ័ពលោក យ៉ូស្វេ បានយកជ័យជម្នះលើស្ដេចអាម៉ូរីមួយចំនួននៅទិសខាងត្បូង ស្ដេចក្រុងហាសោរបានប្រមូលផ្ដុំស្ដេចផ្សេងៗពីក្រុងកាណានខាងជើងមកច្បាំងនឹងអ៊ីស្រាអែល។ លោក យ៉ូស្វេ និងទ័ពរបស់គាត់បានយកឈ្នះលើពួកកាណាននៅត្រង់ទឹកមេរ៉ុម ហើយដេញវាយប្រហារពួកគេ រហូតដល់ក្រុងស៊ីដូនដ៏ជាក្រុងធំមួយ និងដល់ច្រកភ្នំមីសប៉ា។ បន្ទាប់មកលោក យ៉ូស្វេ បានត្រឡប់ក្រោយវិញ ហើយវាយយកក្រុងហាសោរ។