ប្រមាណ​ឆ្នាំ ១២០ មុនគ.ស. បន្ទាប់ពី​ពេល​ដែល​ពួក​ម៉ាកាបាយ
បាន​កាន់កាប់​ភាគ​ធំ​នៃ​ក្រុង​យេរូសាឡឹម ពួកគេ​ក៏​បាន​ពង្រីក​កំផែង​ទីក្រុង​រហូត​ដល់​កូន​ភ្នំ​ខាង​លិច​បំផុត ដូច​នៅ​សម័យកាល​ស្ដេច ហេសេគា។ អៀរកាន ទី១ ក៏​បាន​សង់​រាជវាំង​ដែល​ជា​ទី​មាំមួន​ដែល​មាន​ឈ្មោះ​ថា បារីស៍ (Baris) នៅ​ទិស​ខាង​ជើង​ឆៀង​ខាង​លិច​នៃ​ជ្រុង​ទួល​ភ្នំ​ព្រះ​វិហារ។ ប៉ុន្តែ ពួក​មេដឹកនាំ​សេលើស៊ា​នៅ​បន្ត​កាន់កាប់​ភាគ​មួយ​ចំនួន​នៃ​ក្រុង​យេរូសាឡឹម តាម​រយៈ​ការ​ដាក់​ទ័ព​ទាហាន​នៅ​តំបន់​អាក្រា​ដែល​ជា​ទី​មាំមួន​នៅ​ទិស​ខាង​ជើង​នៅ​ចុង​នៃ​ជ្រុង​ទួល​ភ្នំ​ព្រះ​វិហារ។ ពី​ពេល​មួយ​ទៅ​ពេល​មួយ​ម្ដង​ហើយ​ម្ដង​ទៀត ទ័ព​នោះ​តែង​តែ​ទៅ​លួច​ប្លន់​ព្រះ​វិហារ និង​ធ្វើ​បាប​សាសន៍​យូដា​នៅ​ទី​នោះ។