ប្រមាណឆ្នាំ ១២០ មុនគ.ស. បន្ទាប់ពីពេលដែលពួកម៉ាកាបាយ
បានកាន់កាប់ភាគធំនៃក្រុងយេរូសាឡឹម ពួកគេក៏បានពង្រីកកំផែងទីក្រុងរហូតដល់កូនភ្នំខាងលិចបំផុត ដូចនៅសម័យកាលស្ដេច ហេសេគា។ អៀរកាន ទី១ ក៏បានសង់រាជវាំងដែលជាទីមាំមួនដែលមានឈ្មោះថា បារីស៍ (Baris) នៅទិសខាងជើងឆៀងខាងលិចនៃជ្រុងទួលភ្នំព្រះវិហារ។ ប៉ុន្តែ ពួកមេដឹកនាំសេលើស៊ានៅបន្តកាន់កាប់ភាគមួយចំនួននៃក្រុងយេរូសាឡឹម តាមរយៈការដាក់ទ័ពទាហាននៅតំបន់អាក្រាដែលជាទីមាំមួននៅទិសខាងជើងនៅចុងនៃជ្រុងទួលភ្នំព្រះវិហារ។ ពីពេលមួយទៅពេលមួយម្ដងហើយម្ដងទៀត ទ័ពនោះតែងតែទៅលួចប្លន់ព្រះវិហារ និងធ្វើបាបសាសន៍យូដានៅទីនោះ។