អំឡុងឆ្នាំ ១៣៧៥-១០៥០ មុនគ.ស. ឬក៏ ១២១០-១០៥០ មុនគ.ស. (ពួកចៅហ្វាយ ៣-១៨) ពួកចៅហ្វាយគឺជាបុគ្គលដែលមកពីពូជអំបូរ និងទីកន្លែងផ្សេងៗគ្នានៅស្រុកអ៊ីស្រាអែល ហើយពួកគាត់ទំនងជាមានឥទ្ធិពលក្នុងកម្រិតមួយលើទីកន្លែង និងពូជអំបូរជិតខាងខ្លួនដែរ។ ហោរា សាំយូអែល គឺជាបុគ្គលចុងក្រោយបង្អស់ក្នុងចំណោមពួកចៅហ្វាយ ហើយគាត់គឺជាអ្នកដែលអភិសេកស្ដេចដំបូងលើសាសន៍អ៊ីស្រាអែលដែរ(កិច្ចការ១៣:២០)។