អំឡុង​ឆ្នាំ ១៣៧៥ មុនគ.ស. ឬ​ក៏ ១២១០ មុនគ.ស. (ពួកចៅហ្វាយ ១:១-៣៦; ២:២០-៣:៥) ពួក​អ៊‌ីស្រាអែល​មិន​បាន​ដេញ​សាសន៍មួយ
ចំនួន​ចេញ​ពី​ទីកន្លែង​ខ្លះៗ​ក្នុង​ទឹកដី​សន្យា​ទេ ជា​ពិសេស​អស់​អ្នក​ដែល​រស់នៅ​តាម​ឆ្នេរ
សមុទ្រមេឌីទែរ៉ាណេ។ ការ​មិន​មាន​ជ័យជម្នះ​មិន​ពេញទី និង​ការ​ទទួល​បាន​សម្ពាធ​
ផ្សេង​ទៀតពី​សាសន៍​ដទៃ​ដែល​ជា​អ្នក​ជិត​ខាង​នេះ បានបង្កើតឲ្យមានសម័យកាលនៃ
ពួកចៅហ្វាយ ដែល​ជា​សម័យកាល​មួយ​ដែល​ព្រះ​ជាម្ចាស់​បាន​តែង​ឲ្យ​មាន​អ្នក​សង្គ្រោះ​អ៊‌ីស្រាអែល​ចេញ​ពី​ខ្មាំង​សត្រូវ​របស់​ពួកគេ។