អំឡុង​ឆ្នាំ ១៣៧៥-១០៥០ មុនគ.ស. ឬ​ក៏ ១២១០-១០៥០ មុនគ.ស. (ពួកចៅហ្វាយ ៣-១៨) ពួកចៅហ្វាយ​គឺ​ជា​បុគ្គល​ដែល​មក​ពី​ពូជ​អំបូរ និង​ទីកន្លែង​ផ្សេងៗ​គ្នា​នៅ​ស្រុក​អ៊‌ីស្រាអែល ហើយ​ពួកគាត់​ទំនង​ជា​មាន​ឥទ្ធិពល​ក្នុង​កម្រិត​មួយ​លើ​ទីកន្លែង និង​ពូជ​អំបូរ​ជិត​ខាង​ខ្លួន​ដែរ។ ហោរា សាំយូអែល គឺជាបុគ្គល​ចុង​ក្រោយ​បង្អស់​ក្នុង​ចំណោមពួកចៅហ្វាយ ហើយ​គាត់​គឺ​ជា​អ្នក​ដែល​អភិសេក​ស្ដេច​ដំបូង​លើ​សាសន៍​អ៊‌ីស្រាអែល​ដែរ(កិច្ចការ១៣:២០)។