ប្រមាណឆ្នាំ ១៨០០ មុនគ.ស. (លោកុប្បត្តិ ៣៧:១-៣៦) លោក យ៉ាកុប បានប្រើលោក យ៉ូសែប ឲ្យទៅស្រុកហេប្រុនដែលនៅទិសខាងជើងនៃក្រុងស៊ីគែម ដើម្បីឲ្យទៅរកបងប្រុសរបស់គាត់ ដែលកាលនោះ ពួកគាត់កំពុងឃ្វាលហ្វូងសត្វឪពុករបស់ខ្លួន។ ពេលលោក យ៉ូសែប បានទៅដល់ គាត់បានឮថា បងប្រុសរបស់គាត់បានទៅក្រុងដូថាន់ ដូច្នេះគាត់ក៏ទៅទីនោះ ហើយបានរកឃើញបងៗគាត់។ ពេលនោះបងប្រុសគាត់ក៏បានបោះគាត់ចូលក្នុងអណ្ដូង ហើយក្រោយមកបានលក់គាត់ទៅឲ្យក្រុមជំនួញសាសន៍អ៊ីសម៉ាអែលជាអ្នកលក់គ្រឿងទេសដែលកំពុងធ្វើដំណើរពីស្រុកកាឡាតទៅកាន់ស្រុកអេស៊ីព្ទ។ ពួកជំនួញនោះបានយកលោក យ៉ូសែប ទៅស្រុកអេស៊ីព្ទ ហើយបានលក់គាត់ឲ្យលោក ប៉ូទីផារ ជាមេទ័ពរបស់ផារ៉ោន។