ប្រមាណឆ្នាំ ១៨០០ មុនគ.ស. (លោកុប្បត្តិ ៣៧; ៣៩-៥០; ហេព្រើរ ១១:២១-២២) លោក យ៉ូសែបបានទៅដល់ស្រុកអេស៊ីព្ទក្នុង
សម័យកាលគ្រងរាជ្យទី១២នៃរាជវង្ស (Twelfth Dynasty) ដែលជាសម័យកាលសាសន៍អេស៊ីព្ទកំពុងកាន់អំណាចយ៉ាងខ្លាំងក្លា។ ប្រមាណឆ្នាំមុនសម័យកាលបច្ចុប្បន្ននេះ អេស៊ីព្ទខាងលើ អេស៊ីព្ទខាងក្រោម មានអ្នកដឹកនាំតែមួយប៉ុណ្ណោះ ហើយកាលនោះ ការជះឥទ្ធិពលរបស់អេស៊ីព្ទបានទៅដល់ទិសខាងត្បូង និងទិសខាងកើត។ ការមានទឹកជំនន់ជាទៀងទាត់ពីទន្លេនីលបានផ្ដល់ឲ្យមានស្បៀងដែលមិនចេះដាច់ ហើយក៏បានការពារពួកអេស៊ីព្ទពីការមានអំណត់អត់ដែលប្រទេសផ្សេងៗនៅសម័យបុរាណខាងកើតតែងតែជួបប្រទះ។