​អំឡុង​ឆ្នាំ ៥៣៨-៥១៥ មុនគ.ស. (អែសរ៉ា ៣-៤) ក្នុង​ចំណោម​កិច្ចការ​ចម្បង​មួយ​របស់​ពួក​ឈ្លើយ​ដែល​ត្រឡប់​ទៅ​ស្រុក​វិញ​គឺ ការ​សង់​អាសនា និង​ព្រះ​វិហារ​ឡើង​វិញ។ ពេល​គេ​បាន​ទៅ​ដល់ ពួកគេ​បាន​សង់​អាសនា​ភ្លាមៗ ហើយ​ក៏​បាន​ដុត​យញ្ញ​បូជា​ជា​ទៀងទាត់​ដែរ។ ប្រមាណ​ជា​មួយ​ឆ្នាំ​ក្រោយ​មក ពួកគេ​ក៏​បាន​ចាក់​គ្រឹះ​ព្រះ​វិហារ ប៉ុន្តែ​អ្នក​ដឹកនាំ​នៅ​តំបន់​នោះ​បាន​ជំទាស់​រារាំង​មិន​ឲ្យ​ពួកគេ​បញ្ចប់​ការ​សង់​ព្រះ​វិហារ​អស់​រយៈ​ពេល​២០​ឆ្នាំ។ តែ​នៅ​ចុង​ឆ្នាំ ៥១៦ មុនគ.ស. ក្រោម​ការ​សោយរាជ្យ​របស់​ស្ដេច ដារីយុស ពួកគេ​បាន​បញ្ចប់​ការ​សង់​ព្រះ​វិហារ​ជាស្ថាពរ។ ប៉ុន្តែ កំផែង​ក្រុង​មិន​ទាន់​បាន​សាងសង់​ឡើង​វិញ​រហូត​អស់​រយៈពេល៧០​ឆ្នាំ ទើប​សាងសង់​ឡើង​វិញ​ដែល​ដឹកនាំ​ដោយ​ហោរា នេហេមា។