៥៣៨-៣៣២ មុនគ.ស. (អែសរ៉ា ២:១-៣៤; នេហេមា ៣:១-៣២; ៧:៦-៣៨; ១១:២០-២៦) ក្រោម​អាណានិគម​សាសន៍​ពើស៊ី ទឹកដី​សាសន៍​អ៊‌ីស្រាអែល (ឥឡូវ​ហៅ​ថា សាម៉ារី) និង​សាសន៍​យូដា គឺ​ត្រូវ​បាន​រាប់​ជា​ខេត្ត​តូចៗ​ក្នុង​ចំណោម​ខេត្ត​ដែល​នៅ​ខាង​នាយ​ទន្លេ។ មើល​ទៅ​ពួក​អេដំម​ហាក់​បី​ដូច​ជា​បាន​យក​ទឹកដី​ពួក​យូដា​នៅ​ត្រង់​ព្រំ​ប្រទល់​ខាង​ត្បូង បន្ទាប់ពី​យេរូសាឡឹម​បាន​ដួល​រលំ​ពេល​សាសន៍​បាប៊ីឡូន​មក​វាយ​ប្រហារ ហើយ​ទឹកដី​នោះ​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ទឹកដី​ពួក​អេដំម។ ព្រំ​ប្រទល់​ខ័ណ្ឌ​ទាំង​នេះ​នៅ​បែប​នោះ ឬ​ក៏​ប្រហែល​គ្រាន់តែ​មាន​ការ​ផ្លាស់​ប្ដូរ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ក្រោម​សម័យកាល​នៃ​អាណានិគម​សាសន៍​ពើស៊ី។ ពួក​សាសន៍​យូដា​ដែល​បាន​ត្រឡប់​មក​វិញ​ភាគ​ច្រើន​ពួកគេ​តាំង​ទីលំនៅ​នៅ​ស្រុក​យូដា​តែ​ម្ដង ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​បាន​ទៅ​រស់នៅ​ស្រុក​វាល​នៃ​អូណូរ និង​ស្រុក​អេដំម​ដែរ។