អំឡុងឆ្នាំ ១៣៧៥ មុនគ.ស. ឬក៏ ១២១០ មុនគ.ស. (ពួកចៅហ្វាយ ១:១-៣៦; ២:២០-៣:៥) ពួកអ៊ីស្រាអែលមិនបានដេញសាសន៍មួយ
ចំនួនចេញពីទីកន្លែងខ្លះៗក្នុងទឹកដីសន្យាទេ ជាពិសេសអស់អ្នកដែលរស់នៅតាមឆ្នេរ
សមុទ្រមេឌីទែរ៉ាណេ។ ការមិនមានជ័យជម្នះមិនពេញទី និងការទទួលបានសម្ពាធ
ផ្សេងទៀតពីសាសន៍ដទៃដែលជាអ្នកជិតខាងនេះ បានបង្កើតឲ្យមានសម័យកាលនៃ
ពួកចៅហ្វាយ ដែលជាសម័យកាលមួយដែលព្រះជាម្ចាស់បានតែងឲ្យមានអ្នកសង្គ្រោះអ៊ីស្រាអែលចេញពីខ្មាំងសត្រូវរបស់ពួកគេ។