ប្រមាណ​អំឡុង​ឆ្នាំ ៣០-២០០ នៃគ.ស. តាម​រយៈ​ប្រព័ន្ធ​ច្បាប់​សកល និង​ការ​គ្រប់គ្រង​របស់​អាណាចក្រ​រ៉ូម ការ​ធ្វើ​ដំណើរ​មាន​សុវត្ថិភាព ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ដំណឹងល្អ​រីកសាយ​យ៉ាង​ខ្លាំង​នៅ​ពីរ​បី​សតវត្ស​ដំបូង។ ជា​ដំបូង ទីក្រុង​កណ្ដាល​នៃ​គ្រីស្ទសាសនា​គឺ​ក្រុង​យេរូសាឡឹម និង​ស្រុក​ស៊ីរី ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​គ្រីស្ទសាសនា​ក៏​បាន​រីកសាយ​ចេញ​ទៅ​ស្រុក​អាស៊ី ក្រុង​អាខៃ រហូត​ដល់​ប្រទេស​រ៉ូម។ ទោះ​បើ​មាន​ការ​បៀតបៀន​នៅ​សតវត្ស​ទី២ នៃគ.ស. ក៏​ដោយ ក៏​គ្រីស្ទសាសនា​នៅ​បន្ត​រីកសាយភាយ​ដល់​ស្រុក​ឆ្ងាយៗ​ដែល​មាន​ដូច​ជា៖ អេស្ប៉ាញ ហ្គលលីអា និង​អាហ្វ្រិក​ខាង​ជើង។ ហើយ​មិន​យូរ​មិន​ឆាប់ សូម្បី​តែ​មេ​ដឹកនាំ​ប្រទេស​រ៉ូម​ក៏​ទទួល​ស្គាល់​គ្រីស្ទសាសនា​ជា​សាសនា​សម្រាប់​អាណាចក្រ​រ៉ូម​ទាំង​មូល ហើយ​ថែម​ទាំង​ឧបត្ថម្ភ​ព័ន្ធកិច្ច​មួយ​ចំនួន​ជា​ច្រើន​ទៀត​ផង។