ប្រមាណ​អំឡុង​ឆ្នាំ ២៦៤ មុនគ.ស. ដល់ ១១៧ នៃគ.ស. ពី​ដំបូង រ៉ូម
គឺ​គ្រាន់តែ​ជា​ទីក្រុង-រដ្ឋ​ដ៏​តូច​ហើយ​សាមញ្ញ​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​មក​វា​បាន​ក្លាយ​ជា​អាណាចក្រ​ដ៏​ខ្លាំង​មួយ​ដែល​ពួក​ខាង​លិច​មិន​ដែល​ឃើញ​ពី​មុនៗ​សោះ។ ជា​ការ​ចាប​ផ្ដើម គឺ​គ្រាន់តែ​ជា​នគរ​មួយ​ប៉ុណ្ណោះ (៧៥៣-៥០៩ មុនគ.ស.) បន្ទាប់មក​ជា​សាធារណរដ្ឋ (៥០៩-៣១ មុនគ.ស.) ហើយ​ជា​ចុង​ក្រោយ​ជា​អាណាចក្រ (៣១ មុនគ.ស. ដល់ ៣៩៥ គ.ស.)។ ជា​កិច្ច​ចាប់​ផ្ដើម​យក​ទឹកដី ជា​ដំបូង សាសន៍​រ៉ូម​បាន​វាយ​យក​ឧបទ្វីប​អ៊ីតាលី ហើយ​បន្ទាប់មក​ពួកគេ​ក៏​បាន​ច្បាំង​ជា​ច្រើន​លើក​ច្រើន​សារ​ជា​មួយ​នឹង​អាណាចក្រ​កាតធេ (Carthage) នៅ​អាហ្រ្វិក​ខាង​ជើង និង​ហីស្ពេននា (Hispania)។ ការ​ច្បាំង​ជា​មួយ​នឹង​នគរ ហ្គោល (Gaul) នគរ​អាស៊ី និង​តំបន់​ផ្សេងៗ​បាន​កាន់​តែ​ពង្រីក​អាណាចក្រ​រ៉ូម​រហូត​ដល់​ពួកគេ​បាន​ក្លាយ​ជា​មហាអំណាច​ដែល​គ្មាន​នគរ​ណា​អាច​ប្រៀប​បាន​នៅ​តំបន់​សមុទ្រ​មេឌីទែរ៉ាណេ។ ទោះ​បើ​ប្រជាជន​តាម​តំបន់​មិន​សូវ​ពេញ​ចិត្ត​នឹង​ការ​គ្រប់គ្រង​របស់​សាសន៍​រ៉ូម ក៏​ការ​គ្រប់គ្រង​របស់​ពួកគេ​បាន​ផ្ដល់​ស្ថិរភាព​នយោបាយ ការ​ធ្វើ​ដំណើរ និង​ការ​ជួញដូរ​ដោយ​សន្តិភាព ក៏​ដូច​ជា​បាន​ផ្ដល់​យុទ្ធសាស្ត្រ​រក​ស៊ី​បែប​ជា​សកល​មួយ​ដែរ។ សន្តិភាព​បែប​នេះ​បាន​ផ្ដល់​ជា​ជំនួយ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​នៅ​លោក​ខាង​លិច​ក្នុង​សម័យកាល​ព្រះ​គម្ពីរ​សញ្ញាថ្មី។