ប្រមាណអំឡុងឆ្នាំ ២៦៤ មុនគ.ស. ដល់ ១១៧ នៃគ.ស. ពីដំបូង រ៉ូម
គឺគ្រាន់តែជាទីក្រុង-រដ្ឋដ៏តូចហើយសាមញ្ញមួយប៉ុណ្ណោះ ប៉ុន្តែក្រោយមកវាបានក្លាយជាអាណាចក្រដ៏ខ្លាំងមួយដែលពួកខាងលិចមិនដែលឃើញពីមុនៗសោះ។ ជាការចាបផ្ដើម គឺគ្រាន់តែជានគរមួយប៉ុណ្ណោះ (៧៥៣-៥០៩ មុនគ.ស.) បន្ទាប់មកជាសាធារណរដ្ឋ (៥០៩-៣១ មុនគ.ស.) ហើយជាចុងក្រោយជាអាណាចក្រ (៣១ មុនគ.ស. ដល់ ៣៩៥ គ.ស.)។ ជាកិច្ចចាប់ផ្ដើមយកទឹកដី ជាដំបូង សាសន៍រ៉ូមបានវាយយកឧបទ្វីបអ៊ីតាលី ហើយបន្ទាប់មកពួកគេក៏បានច្បាំងជាច្រើនលើកច្រើនសារជាមួយនឹងអាណាចក្រកាតធេ (Carthage) នៅអាហ្រ្វិកខាងជើង និងហីស្ពេននា (Hispania)។ ការច្បាំងជាមួយនឹងនគរ ហ្គោល (Gaul) នគរអាស៊ី និងតំបន់ផ្សេងៗបានកាន់តែពង្រីកអាណាចក្ររ៉ូមរហូតដល់ពួកគេបានក្លាយជាមហាអំណាចដែលគ្មាននគរណាអាចប្រៀបបាននៅតំបន់សមុទ្រមេឌីទែរ៉ាណេ។ ទោះបើប្រជាជនតាមតំបន់មិនសូវពេញចិត្តនឹងការគ្រប់គ្រងរបស់សាសន៍រ៉ូម ក៏ការគ្រប់គ្រងរបស់ពួកគេបានផ្ដល់ស្ថិរភាពនយោបាយ ការធ្វើដំណើរ និងការជួញដូរដោយសន្តិភាព ក៏ដូចជាបានផ្ដល់យុទ្ធសាស្ត្ររកស៊ីបែបជាសកលមួយដែរ។ សន្តិភាពបែបនេះបានផ្ដល់ជាជំនួយក្នុងការផ្សាយដំណឹងល្អនៅលោកខាងលិចក្នុងសម័យកាលព្រះគម្ពីរសញ្ញាថ្មី។