ប្រមាណ​ឆ្នាំ ៤៥៨ មុនគ.ស. នៅ​ឆ្នាំ ៤៥៨ មុនគ.ស. ក្រោម​ការ​ដឹកនាំ​ស្ដេច ស៊ីរូស ដ៏​អស្ចារ្យ សាសន៍​ពើស៊ី​បាន​វាយ​ប្រហារ​ឈ្នះ​សាសន៍​បាប៊ីឡូន ហើយ​ក៏​បាន​យក​ទឹកដី​ក្នុង​នគរ​របស់​ពួកគេ ដែល​រួម​មាន​ទឹកដី​របស់​សាសន៍​អ៊‌ីស្រាអែល និង​សាសន៍​យូដា (សាសន៍​បាប៊ីឡូន​ហៅ​ទឹកដី​នោះ​ថា «នៅ​ខាង​នាយ​ទន្លេ »)។ មួយ​ឆ្នាំ​ក្រោយ​មក​ស្ដេច ស៊ីរូស បាន​អនុញ្ញាត​ឲ្យ​ពួក​យូដា​ត្រឡប់​ទៅ​ស្រុក​ខ្លួន​វិញ​ក្រោម​ការ​ដឹកនាំ​របស់​លោក សូរ៉ូបាបិល ហើយ​ពួកគេ​ក៏​បាន​សង់​ព្រះ​វិហារ​ឡើង​វិញ​ដែរ។ ប្រមាណ​ឆ្នាំ​ក្រោយ​មក​នៅ ៤៥៨ មុនគ.ស. សាសន៍​យូដា​ដែល​ជា​ឈ្លើយ​មួយ​ក្រុម​ទៀត​បាន​ត្រឡប់​ទៅ​មួយ​ម្ដង​ទៀត​ក្រោម​ការ​ដឹក​នាំ​របស់​ហោរា អែសរ៉ា។