ប្រមាណឆ្នាំ ៤៥៨ មុនគ.ស. នៅឆ្នាំ ៤៥៨ មុនគ.ស. ក្រោមការដឹកនាំស្ដេច ស៊ីរូស ដ៏អស្ចារ្យ សាសន៍ពើស៊ីបានវាយប្រហារឈ្នះសាសន៍បាប៊ីឡូន ហើយក៏បានយកទឹកដីក្នុងនគររបស់ពួកគេ ដែលរួមមានទឹកដីរបស់សាសន៍អ៊ីស្រាអែល និងសាសន៍យូដា (សាសន៍បាប៊ីឡូនហៅទឹកដីនោះថា «នៅខាងនាយទន្លេ »)។ មួយឆ្នាំក្រោយមកស្ដេច ស៊ីរូស បានអនុញ្ញាតឲ្យពួកយូដាត្រឡប់ទៅស្រុកខ្លួនវិញក្រោមការដឹកនាំរបស់លោក សូរ៉ូបាបិល ហើយពួកគេក៏បានសង់ព្រះវិហារឡើងវិញដែរ។ ប្រមាណឆ្នាំក្រោយមកនៅ ៤៥៨ មុនគ.ស. សាសន៍យូដាដែលជាឈ្លើយមួយក្រុមទៀតបានត្រឡប់ទៅមួយម្ដងទៀតក្រោមការដឹកនាំរបស់ហោរា អែសរ៉ា។