(ជនគណនា ២០:១៤-២១:២០; ៣៣:៣៧-៤៩; ចោទិយកថា ១:២៦-៤០; ២:១-២៣) ក្រោយពីសាសន៍អ៊ីស្រាអែលបានវង្វេងក្នុងទីរហោស្ថានអស់ជាច្រើន
ឆ្នាំ ពួកគេក៏ចាប់ផ្ដើមធ្វើដំណើរចេញពីស្រុកកាដេស-បារនាទៅទឹកដីសន្យា។ យើងមិនដឹងយ៉ាងប្រាកដថា ពួកគេធ្វើដំណើរតាមផ្លូវមួយណាទេ ដើម្បីចេញពីស្រុកកាដេស-បារនាទៅស្រុកវាលនៃម៉ូអាប់ឡើយ ប៉ុន្តែពួកគេទំនងជាធ្វើដំណើរនៅម្ដុំស្រុកអេដំម និងស្រុកម៉ូអាប់តាមដងផ្លូវទីរហោស្ថាន បន្ទាប់ពីគេបដិសេធមិនឲ្យពួកគាត់ដើរកាត់ស្រុកទាំងពីរនោះ ឬក៏ពួកគេទំនងជាដើរកាត់ផ្លូវមួយទៀត កាត់ចូលតាមអេដំម និងម៉ូអាប់លើដងវិថីរបស់ស្ដេច (The King’s Highway)។