ប្រមាណឆ្នាំ ១៤៤៦ មុនគ.ស. ឬប្រមាណឆ្នាំ ១២៦០ មុនគ.ស. (និក្ខមនំ ១-២០) ទោះបើយើងដឹងហើយថា ការដែលព្រះជាម្ចាស់នាំសាសន៍អ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទទៅភ្នំស៊ីណាយ គឺជាការដ៏អស្ចារ្យ ហើយក៏ជាពេលមួយដែលសំខាន់ក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែលក៏ដោយ ក៏យើងនៅដឹងដែរថា ព្រឹត្តិការណ៍លម្អិតទាក់ទងនឹងការនោះក៏នៅជាចំណុចដែលពួកទេវវិទូខាងព្រះគម្ពីរនៅមានការពិបាកវែកញែកនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក៏ទេវវិទូភាគច្រើនបានឯកភាពគ្នាថា ផ្លូវដែលសាសន៍អ៊ីស្រាអែលបានធ្វើដំណើរ គឺមិនមែនជាផ្លូវដែលមនុស្សភាគច្រើនទទួលស្គាល់ថាពួកគេបានដើរទេ៖ អ៊ីស្រាអែលបានធ្វើដំណើរនៅផ្លូវខាងត្បូងនៃដងឆ្នេរសមុទ្រក្រហម រហូតដល់ភ្នំស៊ីណាយ ដែលស្ថិតនៅយេបេល ម៉ូសា (Jebel Musa)។