ប្រមាណ​អំឡុង​ឆ្នាំ ១៩៨-១៣៣ មុនគ.ស. នៅ​សតវត្ស​ទី២ មុនគ.ស. នគរសេលើស៊ា​ចាប់ផ្ដើម​បាត់បង់​អំណាច​ក្នុង​ការ​គ្រប់គ្រង​ទឹកដី​ខ្លួន
ហើយ​អាណាចក្រ​រ៉ូម​ចាប់ផ្ដើម​កាន់​កាប់​អំណាច​នៅ​ជុំវិញ​សមុទ្រ​មេឌីទែរ៉ាណេ​យ៉ាង​រហ័ស។ ដើម្បី​ព្យាយាម​បង្កើត​ការ​រួបរួម​ក្នុង​នគរ​របស់​គាត់ ក៏​ដូច​ជា​ការពារ​ខ្លួន​ពី​សម្ពាធ​ជុំវិញ លោក អន់ទីយូគូស ទី៤ អេពីផាន (Antiochus IV Epiphanes) បាន​ដាក់​ច្បាប់​មួយ​យ៉ាង​តឹងរឹង​ថា ទឹកដី​ដែល​គាត់​ត្រួតត្រា​ត្រូវ​តែ​រៀន​ភាសា​ក្រិក និង​ត្រាប់​តាម​ប្រពៃណី​សាសន៍​ក្រិក ដែល​រួម​មាន​ទាំង​ទឹកដី​សាសន៍​អ៊‌ីស្រាអែល​ផង​ដែរ។ សាសន៍​យូដា​ជា​ច្រើន​ស្អប់​ច្បាប់​នេះ ដែល​សូម្បីតែ​គ្រួសារ​ម៉ាកាបាយ (Maccabees) (ដែល​ពេល​ខ្លះ​គេ​ហៅ​ថា អាសមូនេអាំង (Hasmonean)) ហើយ​នៅ​ឆ្នាំ ១៦៧ មុនគ.ស. ពូជ​គាត់​បាន​ដឹកនាំ​ការ​បះបោរ ហើយ​បាន​បង្កើត​នគរ​ឯករាជ្យ​ថ្មី​មួយ​សម្រាប់​សាសន៍​អ៊‌ីស្រាអែល។