(លោកុប្បត្តិ ១៩:១-២៩; ចោទិយកថា ២៩:២៣; អេសាយ ១៣:១៩; ម៉ាថាយ ១០:១៥; ១១:២៣-២៤) ព្រះជាម្ចាស់ស្ដាប់តាមសំណើរបស់លោក អ័ប្រាហាំ ដោយមិនសម្លាប់លោក ឡុត និងគ្រួសារគាត់ ពេលព្រះអង្គបំផ្លាញក្រុងសូដុំម និងក្រុងកូម៉ូរ៉ា។ ក្រោយមក កូនស្រីលោក ឡុត មានការភ័យខ្លាចថា នឹងគ្មានអ្នកបន្តពូជគ្រួសារខ្លួន ដោយសារពួកគេនៅតែឯង ដូច្នេះពួកគេក៏បានបង្អកស្រាឪពុកខ្លួនឲ្យស្រវឹង ដើម្បីឲ្យពួកគេអាចនឹងរួមដំណេក ហើយមានកូនជាមួយឪពុកខ្លួន។ កូនស្រីម្នាក់ៗក៏បង្កើតកូនប្រុស ដែលចេញពីនោះមានសាសន៍ម៉ូអាប់ និងសាសន៍អាំម៉ូន។