ដោយសារទីតាំងនៃទឹកដីគឺជាស្ពានដីរវាងប្រទេសមហាអំណាចនៅទិសខាងកើត ដូច្នេះហើយបានជាទឹកដីអ៊ីស្រាអែលមានផ្លូវគន្លឹះបីច្រកនៅទិសខាងជើង-ខាងត្បូងនៅក្នុងប្រវត្តិសាស្ត្រពួកគេ៖ ១) ផ្លូវទ្រឹងដ៏អស្ចារ្យ ដែលអែបជិតឆ្នេរសមុទ្រមេឌីទែរ៉ាណេ ២) ផ្លូវកំពូលភ្នំកណ្តាល ដែលឆ្លងកាត់តំបន់ភ្នំកណ្ដាល ៣) វិថីរបស់ស្ដេចគឺជាផ្លូវមួយដែលស្របនឹងព្រំដែនប្រទេសអ៊ីស្រាអែលនៅទិសខាងកើត ហើយក៏ជាផ្លូវនៅកាត់កណ្ដាលប្រទេសអេដំម ម៉ូអាប់ និងអាំម៉ូន។ ផ្លូវបីដ៏ធំៗនេះក៏មានផ្លូវគូសខ្វាត់ខ្វែងកាត់គ្នាជាច្រើនទៀត ដែលអ្នកនៅតាមតំបន់នោះបានប្រើប្រាស់ជាប្រចាំ។