ប្រមាណ​ឆ្នាំ ២០០០ មុនគ.ស. (លោកុប្បត្តិ ២៥:១៩-២០; ២៨:១-៧) ពេល​លោក អុីសាក មាន​អាយុ​៤០​ឆ្នាំ លោក អ័ប្រាហាំ បាន​បញ្ចូន​អ្នក​បម្រើ​ដែល​មាន​វ័យ​ចាស់ ហើយ​ទៀងត្រង់​ម្នាក់​របស់​គាត់​ឲ្យ​ទៅ​ស្រុក​ប៉ាដាន់-អើរ៉ាម ដែល​ជា​ទឹក​ដី​នៃ​ញាតិ​សន្ដាន​របស់​គាត់ ដើម្បី​ឲ្យ​រក​ប្រពន្ធ​មួយ​សម្រាប់​លោក អុីសាក។ អ្នក​បម្រើ​នោះ​បាន​រក​ឃើញ​នាង រេបិកា ដែល​ជា​ចៅ​របស់​លោក ណាឃរ ដែល​ត្រូវ​ជា​បង​ប្រុស​របស់​លោក អ័ប្រាហាំ ហើយ​គាត់​ក៏​បាន​នាំ​នាង​ទៅ​រៀបការ​ជា​មួយ​លោក អុី​​សាក ដែល​កាល​នោះ ពួកគាត់​កំពុង​រស់នៅ​ស្រុក​ខាង​ត្បូង។ ប្រមាណ​ឆ្នាំ​ក្រោយ​មក​លោក យ៉ាកុប ក៏​បាន​ធ្វើ​ដំណើរ​ដូច​អ្នក​បម្រើ​នោះ​ដែរ ពេល​គាត់​រត់គេច​ពី​លោក អេសាវ ដែល​ជា​បង​ប្រុស​បង្កើត​របស់​គាត់។