ប្រមាណឆ្នាំ ២០០០ មុនគ.ស. (លោកុប្បត្តិ ២៥:១៩-២០; ២៨:១-៧) ពេលលោក អុីសាក មានអាយុ៤០ឆ្នាំ លោក អ័ប្រាហាំ បានបញ្ចូនអ្នកបម្រើដែលមានវ័យចាស់ ហើយទៀងត្រង់ម្នាក់របស់គាត់ឲ្យទៅស្រុកប៉ាដាន់-អើរ៉ាម ដែលជាទឹកដីនៃញាតិសន្ដានរបស់គាត់ ដើម្បីឲ្យរកប្រពន្ធមួយសម្រាប់លោក អុីសាក។ អ្នកបម្រើនោះបានរកឃើញនាង រេបិកា ដែលជាចៅរបស់លោក ណាឃរ ដែលត្រូវជាបងប្រុសរបស់លោក អ័ប្រាហាំ ហើយគាត់ក៏បាននាំនាងទៅរៀបការជាមួយលោក អុីសាក ដែលកាលនោះ ពួកគាត់កំពុងរស់នៅស្រុកខាងត្បូង។ ប្រមាណឆ្នាំក្រោយមកលោក យ៉ាកុប ក៏បានធ្វើដំណើរដូចអ្នកបម្រើនោះដែរ ពេលគាត់រត់គេចពីលោក អេសាវ ដែលជាបងប្រុសបង្កើតរបស់គាត់។