ប្រមាណ​ឆ្នាំ ១៩០០ មុន​គ.ស. (លោកុប្បត្ដិ ៣១:៣-៣៥:២១) ក្រោយ​ពី​គាត់​មាន​ទ្រព្យសម្បត្តិ​ខ្លះៗ​នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម លោក យ៉ាកុប ក៏​បាន​ត្រឡប់​ទៅ​កាន់​ស្រុក​កាណាន​វិញ។ ពេល​គាត់​ទៅ​ដល់​ស្រុក​ម៉ាហាណែម គាត់​បាន​ឲ្យ​គ្រួសារ​របស់​គាត់​ឆ្លង​ស្ទឹង​យ៉ាបុក​មុន​គាត់ ហើយ​គាត់​ឆ្លង​តែ​ម្នាក់​ឯង។ នៅ​ទី​នោះ មាន​បុរស​ម្នាក់​មក​បោក​ចំបាប់​នឹង​គាត់​រហូត​ទល់​ភ្លឺ ហើយ​គាត់​ក៏​បាន​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា ព្នីអែល។ បន្ទាប់មក​លោក យ៉ាកុប ក៏​បាន​ជួប​លោក អេសាវ ដែល​ជា​បង​ប្រុស​របស់​គាត់ គាត់​បាន​ធ្វើដំណើរ​ពី​ស្រុក​អេដំម ដើម្បី​មក​ជួប​លោក យ៉ាកុប។ ក្រោយ​ពី​ពួកគាត់​បាន​ផ្សះផ្សា​គ្នា​លោក អេសាវ ក៏​បាន​ត្រឡប់​ទៅ​ស្រុក​អេដំម​វិញ ហើយ​លោក យ៉ាកុប ក៏​បាន​បន្ត​ដំណើរ​ទៅ​កាន់​ស្រុក​កាណាន។