ប្រមាណឆ្នាំ ១៩០០ មុនគ.ស. (លោកុប្បត្ដិ ៣១:៣-៣៥:២១) ក្រោយពីគាត់មានទ្រព្យសម្បត្តិខ្លះៗនៅស្រុកប៉ាដាន់-អើរ៉ាម លោក យ៉ាកុប ក៏បានត្រឡប់ទៅកាន់ស្រុកកាណានវិញ។ ពេលគាត់ទៅដល់ស្រុកម៉ាហាណែម គាត់បានឲ្យគ្រួសាររបស់គាត់ឆ្លងស្ទឹងយ៉ាបុកមុនគាត់ ហើយគាត់ឆ្លងតែម្នាក់ឯង។ នៅទីនោះ មានបុរសម្នាក់មកបោកចំបាប់នឹងគាត់រហូតទល់ភ្លឺ ហើយគាត់ក៏បានដាក់ឈ្មោះកន្លែងនោះថា ព្នីអែល។ បន្ទាប់មកលោក យ៉ាកុប ក៏បានជួបលោក អេសាវ ដែលជាបងប្រុសរបស់គាត់ គាត់បានធ្វើដំណើរពីស្រុកអេដំម ដើម្បីមកជួបលោក យ៉ាកុប។ ក្រោយពីពួកគាត់បានផ្សះផ្សាគ្នាលោក អេសាវ ក៏បានត្រឡប់ទៅស្រុកអេដំមវិញ ហើយលោក យ៉ាកុប ក៏បានបន្តដំណើរទៅកាន់ស្រុកកាណាន។