​នៅ​ឆ្នាំ ១០៤-៦៣ មុនគ.ស. 
អ្នក​ដឹកនាំ​ក្រោយៗ​បាន​បន្ត​ពង្រីក
ទឹកដី​ដែល​អ្នក​ដឹកនាំ​មុនៗ​បាន​ពង្រីក ពួកគេ​បាន​ថែម ស្រុក​កាឡាលី ស្រុក​កាឡាត ស្រុក​ហ្គលឡាននីទីស៍ តំបន់​នៃ​សមុទ្រ​មេឌីទែរ៉ាណេ និង​តំបន់​នៅ​ទិស​ខាង​ត្បូង​បំផុត​នៃ​សមុទ្រ​ក្រហម។ ទឹកដី​នៅ​សម័យ​នេះ​ដែល​ពួក​ម៉ាកាបាយ​បាន​គ្រប់គ្រង គឺ​ទំនង​ស្មើ​នឹង​ទឹកដី​ដែល​យ៉ូស្វេ​បាន​ចែក​ឲ្យ​ពូជ​អំបូរ​ទាំង​១២ (យ៉ូស្វេ ១៣:៦-២១:៤៥)។ ខណៈពេល​ដែល​ពួក​ម៉ាកាបាយ​កាន់​តែ​មាន​អំណាច និង​ទ្រព្យសម្បត្តិ​ច្រើន​ជាង​មុន ពួកគេ​ហាក់​បី​ដូច​ជា​លែង​ខ្វល់​ពី​អ្វីៗ​ដែល​ទាក់ទង​នឹង​សាសនា ហើយ​ក៏​ចាប់​ផ្ដើម​ទទួល​យក​វប្បធម៌​របស់​
ពួក​ហេលេន។