នៅ​ឆ្នាំ ១៦៧-១០៤ មុនគ.ស.  ជា​លទ្ធផល​នៃ​ចម្បាំង​ជា​ច្រើន
ពួក​ម៉ាកាបាយ​បាន​បង្កើត​នគរ​ថ្មី​សម្រាប់​សាសន៍​អ៊‌ីស្រាអែល។ នគរ​នេះ​រួម​មាន​ទឹកដី​ជា​ជាក់លាក់​តែ​តំបន់​សាសន៍​យូដា​ដ៏​តូច​មួយ​ប៉ុណ្ណោះ​ក្រោម​ការ​ដឹកនាំ​លោក យ៉ូដាស។ ប៉ុន្តែ​លោក យ៉ូណាថាន និង​លោក ស៊ីម៉ូន បាន​ពង្រីក​ទឹកដី​នោះ​ឲ្យ​មាន​រួម​ទាំង​ភើរា (Perea) និង​ផ្នែក​មួយ​ដែល​នៅ​ជិត​ស្រុក​យូដា។ លោក អៀរកាន (Hyrcanus) ដែល​ជា​កូន​របស់​លោក ស៊ីម៉ូន បាន​ពង្រីក​ទឹកដី​សាសន៍​អ៊‌ីស្រាអែល​លើស​ពី​ហ្នឹង​ទៅ​ទៀត ដោយ​បន្ថែម​ស្រុក​សាម៉ារី​ទាំង​មូល ស្រុក​អ៊ីឌូមែ និង​ទឹកដី​នៅ​ទិស​ខាង​កើត​នៃ​សមុទ្រ​មរណៈ។