នៅឆ្នាំ ១៦៧-១០៤ មុនគ.ស. ជាលទ្ធផលនៃចម្បាំងជាច្រើន
ពួកម៉ាកាបាយបានបង្កើតនគរថ្មីសម្រាប់សាសន៍អ៊ីស្រាអែល។ នគរនេះរួមមានទឹកដីជាជាក់លាក់តែតំបន់សាសន៍យូដាដ៏តូចមួយប៉ុណ្ណោះក្រោមការដឹកនាំលោក យ៉ូដាស។ ប៉ុន្តែលោក យ៉ូណាថាន និងលោក ស៊ីម៉ូន បានពង្រីកទឹកដីនោះឲ្យមានរួមទាំងភើរា (Perea) និងផ្នែកមួយដែលនៅជិតស្រុកយូដា។ លោក អៀរកាន (Hyrcanus) ដែលជាកូនរបស់លោក ស៊ីម៉ូន បានពង្រីកទឹកដីសាសន៍អ៊ីស្រាអែលលើសពីហ្នឹងទៅទៀត ដោយបន្ថែមស្រុកសាម៉ារីទាំងមូល ស្រុកអ៊ីឌូមែ និងទឹកដីនៅទិសខាងកើតនៃសមុទ្រមរណៈ។