ប្រមាណឆ្នាំ ១៤០០ មុនគ.ស. ឬក៏ប្រមាណ ១២២០ មុនគ.ស. (យ៉ូស្វេ ៣-៤) បន្ទាប់ពីឆ្លងទន្លេយ័រដាន់ ហើយចូលទៅក្នុងទឹកដីកាណាន សាសន៍អ៊ីស្រាអែលបានបោះតង់នៅគីលកាល។ ចេញពីទីនោះ ពួកគេបន្តធ្វើដំណើរទៅទិសខាងលិច។ ជាដំបូងពួកគេបានបំផ្លាញយេរីខូរដែលជាក្រុងដែលទាស់នឹងពួកគេ ហើយក្រោយមកពួកគេបានបំផ្លាញអៃយដែលជាក្រុងតូចមួយ។ ក្រោយមក ពួកគីបៀន (ឈ្មោះមួយទៀតរបស់ក្រុមនេះគឺ ហេវី) បានបោកប្រាស់សាសន៍អ៊ីស្រាអែលឲ្យចុះការតាំងសេចក្ដីសញ្ញាហ្នឹងជាមួយនឹងពួកគេ។