ប្រមាណឆ្នាំ ២០០០ មុនគ.ស. (លោកុប្បត្តិ ១២-៥០) ដំណើររឿងរបស់លោក អាប់រ៉ាម និងគ្រួសាររបស់គាត់បានកើតឡើងនៅសម័យបុរាណខាងកើតក្នុងចំណោមជាតិសាសន៍ដ៏ចំណាស់ៗជាច្រើនលើផែនដីនេះ រួមមានដូចជា អេស៊ីព្ទ អាសសើុរ បាប៊ីឡូន និងអេឡាំ។ លោក អាប់រ៉ាម (ក្រោយមកបានប្ដូរឈ្មោះទៅជាអ័ប្រាហាំ) បានកើតនៅក្រុងអុើរ ដែលជាក្រុងមួយដែលមានអំណាចយ៉ាងខ្លាំងនៅទិសខាងត្បូងនៃស្រុកបាប៊ីឡូន។ មិនយូរមិនឆាប់លោក ថេរ៉ា ដែលជាឪពុករបស់លោក អាប់រ៉ាម បាននាំគ្រួសាររបស់គាត់ទៅស្រុកកាណាន ប៉ុន្តែគាត់បានសម្រេចចិត្តនៅក្រុងហារ៉ាន (លោកុប្បត្តិ ១១:២៧-៣១)។ បន្ទាប់ពីលោក ថេរ៉ា បានស្លាប់ ព្រះអម្ចាស់បានត្រាស់ហៅលោក អាប់រ៉ាម ឲ្យ «ទៅនៅឯស្រុកដែលអញនឹងបង្ហាញឯង» (កាណាន) ដែលព្រះអង្គបានសន្យាថានឹងប្រទានឲ្យកូនចៅរបស់គាត់។