ប្រមាណ​អំឡុង​ឆ្នាំ ៣៣៥-៣០៣ មុនគ.ស. 
ការ​ដែល​អាឡិកហ្សានឌើរ​ដ៏​អស្ចារ្យ​ឡើង​សោយរាជ្យ​ជា​ស្ដេច​នៅ​នគរ​ម៉ាសេដូន (នៅ​ក្រិក​ខាង​ជើង​បំផុត) គឺ​ជា​ពេលវេលា​នៃ​ការ​កត់​ពី​ចំណុច​បញ្ចប់​នៃ​ចក្រភព​ពើស៊ី។ ក្រោយ​ពេល​ដែល​ទីក្រុង-ខេត្ត​ផ្សេងៗ​នៅ​ក្រិក​បាន​ផ្ដល់​ភក្ដីភាព និង​ភាព​ស្មោះត្រង់​ដល់​គាត់ ហើយ​បូក​រួម​នឹង​ភាព​ខ្លាំងក្លា​របស់​គាត់ ដូច្នេះ​នៅ​ពេល​ដែល​លោក អាឡិកហ្សានឌើរ ទៅ​ច្បាំង ការ​នោះ​បាន​ជួយ​គាត់​ក្នុង​ការ​វាយ​យក (ជា​លំដាប់​លំដោយ) ទឹកដី​ដែល​ធ្លាប់​ជា​កម្មសិទ្ធិ​របស់​សាសន៍​ពើស៊ី ក្នុង​រយៈពេល​តែ​១២​ឆ្នាំ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​នោះ​មក គាត់​ក៏​បាន​ស្លាប់​ក្នុង​អាយុ​៣៣​ឆ្នាំ​នៅ​ស្រុក​បាប៊ីឡូន (ឆ្នាំ៣២៣ មុនគ.ស.)។ ទឹកដី​ដែល​គាត់​បាន​វាយ​យក​ក៏​ត្រូវ​បាន​បែងចែក​គ្នា​ក្នុង​ចំណោម​មេទ័ព​របស់​គាត់ ហើយ​ពួកគេ​តែងតែ​ឈ្លោះ​ដណ្ដើម​អំណាច​គ្នា​ឥត​ឈប់ឈរ។ ពួកគេ​បាន​ធ្វើ​បែប​នេះ​រហូត​សល់​ដី​ដូច​ដែល​មាន​បង្ហាញ​ក្នុង​រូបភាព​នេះ (ប្រមាណ​ឆ្នាំ ៣០៣ មុនគ.ស.)។