ប្រមាណ​ឆ្នាំ ៧៤០ មុនគ.ស. ពួក​អាសសើុរ​ចាប់​ផ្ដើម​មាន​អំណាច​ខ្លាំង​ឡើងៗ​នៅ​ពេល​ដែល​នគរ​បែកបាក់​ជិត​ដល់​ចំណុច​នៃ​ទី​បញ្ចប់។ ការ​ងើប​កាន់​អំណាច​ជា​ថ្មី​ម្ដង​ទៀត​នៃ​ពួក​អាសសើុរ​ដែល​ធ្លាប់​ជា​នគរ​សម័យ​ចាស់ បាន​បណ្ដាល​ឲ្យ​ពួកគេ​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​នៅ​សម័យ​បុរាណ​ខាង​កើត ចាប់​តាំង​ពី​សម័យ​កាល​ស្ដេច យេរ៉ូបោម និង​ស្ដេច អូសៀស រហូត​ដល់​ពេល​ដែល​ពួកគេ​ដួល​រលំ​ម្ដង​ទៀត​នៅ​សតវត្ស​ទី៦ មុនគ.ស.។ សាសន៍​អ៊‌ីស្រាអែល​ស្ថិត​នៅ​ក្រោម​ការ​ជិះជាន់​របស់​ពួក​អាសសើុរ​ខ្លាំង​ជាង​គេ ជា​ពិសេស​ទាក់ទង​នឹង​ការ​លួច​ប្លន់​នៅ​ភីលីស្ទីន ហើយ​សាសន៍​យូដា​ក៏​ត្រូវ​ពួក​អាសសើុរ​បាន​វាយ​ប្រហារ ក៏​ដូច​ជា​ប្លន់​ផង​ដែរ។ មិន​យូរ​ប៉ុន្មាន ក្រោយ​ពេល​ពួក​អាសសើុរ​បាន​ងើប​យក​អំណាច​ជា​ថ្មី​ម្ដង​ទៀត ពួកគេ​ក៏​ចាប់​ផ្ដើម​យក​ទឹក​ដី​ស្ទើរ​ទាំង​អស់​នៅ​ទិស​ខាង​កើត ចាប់​ពី​ស្រុក​អុើរ​រហូត​ដល់​ភ្នំ​អារ៉ារ៉ាត និង​ដល់​អេស៊ីព្ទ។