(ជនគណនា ២០:១៤-២១:២០; ៣៣:៣៧-៤៩; ចោទិយកថា ១:២៦-៤០; ២:១-២៣) ក្រោយ​ពី​សាសន៍​អ៊‌ីស្រាអែល​បាន​វង្វេង​ក្នុង​ទី​រហោស្ថាន​អស់​ជា​ច្រើន​
ឆ្នាំ ពួកគេ​ក៏​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​កាដេស-បារនា​ទៅ​ទឹកដី​សន្យា។ យើង​មិន​ដឹង​យ៉ាងប្រាកដ​ថា ពួកគេ​ធ្វើ​ដំណើរ​តាម​ផ្លូវ​មួយ​ណា​ទេ ដើម្បី​ចេញ​ពី​ស្រុក​កាដេស-បារនាទៅ​ស្រុក​វាល​នៃ​ម៉ូអាប់​ឡើយ ប៉ុន្តែ​ពួកគេ​ទំនង​ជា​ធ្វើ​ដំណើរ​នៅ​ម្ដុំ​ស្រុក​អេដំម និង​ស្រុក​ម៉ូអាប់​តាម​ដង​ផ្លូវ​ទី​រហោស្ថាន បន្ទាប់ពី​គេ​បដិសេធ​មិន​ឲ្យ​ពួកគាត់​ដើរ​កាត់​ស្រុក​ទាំង​ពីរ​នោះ ឬ​ក៏​ពួកគេ​ទំនង​ជា​ដើរ​កាត់​ផ្លូវ​មួយ​ទៀត កាត់​ចូល​តាម​អេដំម និង​ម៉ូអាប់​លើ​ដង​វិថី​របស់​ស្ដេច (The King’s Highway)។