(ជនគណនា ១៣; ចោទិយកថា ១:២០-២៥) ពេល​សាសន៍​អ៊‌ីស្រាអែល​បាន​ទៅ​ដល់​ស្រុក​កាដេស-បារនា លោក ម៉ូសេ បាន​ចាត់​អ្នក​សុើបការណ៍​ដប់​ពីរ​នាក់​ឲ្យ​ទៅ​មើល​ទឹកដី​សន្យា​នៅ​ស្រុក​កាណាន។ ពួកគាត់​បាន​ធ្វើ​ដំណើរ​ក្នុង​ទឹកដី​នោះ​អស់​រយៈ​ពេល​៤០​ថ្ងៃ​ក្នុង​ទឹកដី​កាណាន ពី​ស្រុក​ខាង​ត្បូង​ទៅ​រេហុប ដែល​មាន​ចម្ងាយ​ប្រមាណ​៨០០គ.ម.។