ប្រមាណ​ឆ្នាំ ១៤៤៦ មុនគ.ស. ឬ​ប្រមាណ​ឆ្នាំ ១២៦០ មុនគ.ស. (និក្ខមនំ ១-២០) ទោះបើ​យើងដឹងហើយ​ថា ការ​ដែល​ព្រះ​ជាម្ចាស់​នាំ​សាសន៍​អ៊‌ីស្រាអែល​ចេញពី​ស្រុក​អេស៊ីព្ទ​ទៅ​ភ្នំ​ស៊ីណាយ គឺ​ជា​ការ​ដ៏​អស្ចារ្យ ហើយ​ក៏​ជា​ពេល​មួយ​ដែល​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​អ៊‌ីស្រាអែល​ក៏​ដោយ ក៏​យើង​នៅ​ដឹង​ដែរ​ថា ព្រឹត្តិការណ៍​លម្អិត​ទាក់ទង​នឹង​ការ​នោះ​ក៏​នៅ​ជា​ចំណុច​ដែល​ពួក​ទេវវិទូ​ខាង​ព្រះ​គម្ពីរ​នៅ​មាន​ការ​ពិបាក​វែកញែក​នៅ​ឡើយ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ក៏​ទេវវិទូ​ភាគ​ច្រើន​បាន​ឯកភាព​គ្នា​ថា ផ្លូវ​ដែល​សាសន៍​អ៊‌ីស្រាអែល​បាន​ធ្វើ​ដំណើរ គឺ​មិន​មែន​ជា​ផ្លូវ​ដែល​មនុស្ស​ភាគ​ច្រើន​ទទួល​ស្គាល់​ថា​ពួកគេ​បាន​ដើរ​ទេ៖ អ៊‌ីស្រាអែល​បាន​ធ្វើ​ដំណើរ​នៅ​ផ្លូវ​ខាង​ត្បូង​នៃ​ដង​ឆ្នេរ​សមុទ្រ​ក្រហម រហូត​ដល់​ភ្នំ​ស៊ីណាយ ដែល​ស្ថិត​នៅ​យេបេល ម៉ូសា (Jebel Musa)។