(លោកុប្បត្តិ ១០:១-៣២) យើង​អាច​ស្ទើរ​នឹង​ស្គាល់​គ្រប់​ទីកន្លែង​រស់នៅ​របស់​ក្រុម​មនុស្ស​ជាតិសាសន៍​ជា​ច្រើន​ដែល​កណ្ឌគម្ពីរ លោកុប្បត្តិ ជំពូក១០ បាន​លើក​ឡើង។ ជាទូទៅ កូនចៅ​លោក ហាំ បាន​ទៅ​រស់នៅ​អាហ្វ្រិក​ខាង​ជើង និង​ឆ្នេរ​សមុទ្រ​មេឌីទែរ៉ាណេ​ខាង​កើត។ កូនចៅ​លោក សិម បាន​ទៅ​រស់នៅ​អើរ៉ាម និង​អារ៉ាប៊ី។ កូនចៅ​លោក យ៉ាផែត បាន​ទៅ​រស់នៅ​អឺរ៉ុប និង អាស៊ីមីន័រ។