ទីតាំង​នៃ​ទឹកដី​អ៊‌ីស្រាអែល​គឺ​ពិសេស​ត្រង់​ថា​វា​ជា​ស្ពាន​ដី​រវាង​ប្រទេស​អំណាច​នៅ​ទិស​ខាង​កើត។ វា​ស្ថិត​លើ​ចំណែក​ដី​ដ៏​តូច​មួយ​ដែល​គេ​អាច​រស់នៅ​បាន​រវាង​សមុទ្រ​មេឌីទែរ៉ាណេ និង​វាល​ខ្សាច់​អារ៉ាប៊ី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍។ មាន​មនុស្ស​ពី​ប្រទេស​ជា​ច្រើន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៅ​វិញ​ទៅ​មក​ក្នុង​ទឹកដី​ដ៏​សំខាន់​នេះ ប្រទេស​នោះ​មាន​ដូច​ជា៖ អេស៊ីព្ទ អាណាធូលីអា អាស៊ីមីន័រ អាសសើុរ បាប៊ីឡូន។ ពួក​អារ៉ាប់​ដែ​ល​លក់​គ្រឿងទេស​ក៏​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំដែន​នៅ​ទិស​ខាង​ត្បូង​នៃ​ប្រទេស​អ៊‌ីស្រាអែល​ផង​ដែរ។ ពួកគេ​បាន​ធ្វើ​បែប​នោះ ដើម្បី​ស្វែងរក​ទី​ផ្សារ​សម្រាប់​អីវ៉ាន់​ដ៏​មាន​តម្លៃ​នៅ​ឯ​កំពង់ផែ​នានា​នៅ​សមុទ្រ​មេឌីទែរ៉ាណេ ហើយនិង​ដើម្បី​រក​ទីផ្សារ​នៅ​ឯ​អាណាធូលីអា​ដែរ។