ប្រមាណ​ឆ្នាំ ៥៨៦ មុនគ.ស. ទោះ​បើ​យើង​មាន​ការ​ពិបាក​ក្នុង​ការ​ស្គាល់​ព្រំដែន​ដ៏​ត្រឹម​ត្រូវ​របស់​សាសន៍​យូដា និង​ព្រំដែន​នៃ​ទឹកដី​ដែល​នៅ​ជុំវិញ​គេ​កាល​សាសន៍​បាប៊ីឡូន​កាន់​អំណាច​ក៏​ដោយ ក៏​យើង​នៅ​ដឹង​ដែរ​ថា ពួកគេ​ទំនង​ជា​បាន​យក​ទឹកដី​នោះ​ដែល​ធ្លាប់​មាន​កាល​ពួក​អាសស៊ើរ​សោយរាជ្យ លើក​លែង​តែ​អេដំម​ដែល​បាន​រើ​ទីលំនៅ​ទៅ​ឯ​ទឹកដី​ដែល​ធ្លាប់​ជា​របស់​យូដា​ខាង​ត្បូង។

ទីក្រុង​បាប៊ីឡូន​បាន​ឈាន​ទៅ​ដល់​ចំណុច​កំពូល​របស់​ខ្លួន​ក្រោម​ការ​ដឹកនាំ​របស់​ស្ដេច នេប៊ូក្នេសា ដែល​បាន​សោយរាជ្យ​នៅ​អំឡុង​ឆ្នាំ ៦០៥-៥៦២ មុនគ.ស. ទ្រង់​បាន​សង់​ក្រុង
ទ្រង់​យ៉ាង​ធំ ដែល​ពី​មុនៗ​មិន​ដែល​មាន​ក្រុង​ណា​ធំ​ដូច​ក្រុង​ទ្រង់​លើ​ផែនដី​ឡើយ។ ទន្លេ​អុើប្រាត​ហូរ​កាត់​ក្រុង​នោះ ដែល​នេះ​ធ្វើ​ឲ្យ​លំនៅ​ដ៏​ចាស់​បំផុត​នៃ​ក្រុង​នោះ​នៅ​ទិស​ខាង​កើត​នៅ​ច្រាំង​ទន្លេ។ នៅ​ជុំវិញ​ក្រុង​នោះ​មាន​កំផែង​ដែល​មាន​ទ្វារ​ការពារ​ដែល​មាន​ឈ្មោះ​ដូច​ព្រះ​ផ្សេងៗ​របស់​សាសន៍​បាប៊ីឡូន។ ព្រះ​វិហារ​ម៉ារ័ដុគ (Marduk) ដែល​មាន​ប្រាំពីរ​ជាន់ ហើយ​មាន​ទ្រង់ទ្រាយ​ជា​ពីរ៉ាមីត​អីទេម៉ាណានគី (Etemenanki) គឺ​នៅ​ទីលាន​អេស៍សាហ្គិលឡា (Esagila) នៅ​ទិស​ខាង​កើត​នៃ​ទន្លេ​អ៊ើរប្រាត។ ចេញ​ពី​អេស៍សាហ្គិលឡា ផ្លូវ​នៃ​ក្បួន​ដង្ហែ (កំផែង​នោះ​មាន​ដុំ​ឥដ្ឋ​រលោង​ដែល​តំណាង​ឲ្យ​សត្វ​សិង្ហ) នាំ​ផ្លូវ​ទៅ​ទ្វារ​អិសធា (Ishtar)។ ក្រៅ​ពី​ទ្វារ​អិសធា ក៏​មាន​ប៉ម​រាជវាំង​ដ៏​ធំ​ពីរ​ទៀត​ដែរ។ មាន​ស្ពាន​លើ​ទន្លេ​អើុប្រាត ដើម្បី​ឆ្លង​ទៅ​ទិស​ខាង​លិច​នៃ​ទីក្រុង។