ប្រមាណ​ឆ្នាំ ៥៧១ មុនគ.ស. (អេសេគាល ៤៧:១៣-២៣) ការ​បើក​សម្ដែង (សុបិន) ចុង​ក្រោយ​បង្អស់​របស់​ហោរាអេសេគាល គឺ​ទាក់ទង​នឹង​ព្រំដែន​របស់​សាសន៍​អ៊‌ីស្រាអែល​ដែល​ព្រះ​ជាម្ចាស់​បាន​ស្ដារ​ឡើង​វិញ ហើយ​ក៏​មាន​ការ​ចែក​ប្លង់​ដី​ដល់​ពូជ​អំបូរ និង​ព្រះ​វិហារ​ដែរ។ ជាជាង​លើក​យក​ព្រំដែន​តាម​ប្រពៃណី​ដែល​សាសន៍​អ៊‌ីស្រាអែល​ធ្លាប់​កាន់​កាប់ ដែល​រួម​មាន​កាឡាត​នៅ​ទិស​ខាង​កើត​នៃ​ទន្លេ​យ័រដាន់ ហើយ​ក៏​មិន​មាន​ទីរ៉ុស​ដែល​នៅ​ទិស​ខាង​ជើង ហោរា អេសេគាល បែប​ជា​លើក​ឡើង​អំពី​ព្រំដែន​ដែល​មាន​ពណ៌នា​ក្នុង​កណ្ឌ​គម្ពីរ​ជនគណនា​ជំពូក៣៤។ ការ​បើក​សម្ដែង​របស់​ហោរា អេសេគាល ក៏​បាន​ឈាន​ចេញ​ពី​ការ​ចែក​ប្លង់​បែប​ប្រពៃណី​ត្រង់​ថា ការ​ចែក​ប្លង់​ក្នុង​ចំណោម​ពូជ​អំបូរ​មាន​បែប​ជា​ខ្សែ​ដេក​ព្រំដែន​ពី​ជើង​ទៅ​ត្បូង។