​អំឡុង​ឆ្នាំ ១០១០ មុនគ.ស. (២សាំយូអែល ២-៤) ភ្លាមៗ​ បន្ទាប់ពី​ស្ដេច សូល សុគត លោក ដាវីឌ និង​លោក អ៊ីស-បូសែត ដែល​ជា​បុត្រា​ពៅ ហើយ​ក៏​ជា​បុត្រ​ចុង​ក្រោយ​គេ​បង្អស់​របស់​ស្ដេច សូល បាន​ប្រជែង​គ្នា​យក​អំណាច។ ស្ដេច ដាវីឌ គ្រប់គ្រង​លើ​យូដា ដែល​ជា​ពូជ​អំបូរ​ផ្ទាល់​របស់​គាត់​នៅ​ហេប្រុន។ ស្ដេច អ៊ីស-បូសែត គ្រប់គ្រង​លើ​ពូជ​អំបូរ​អ៊‌ីស្រាអែល​ផ្សេងៗ​ចាប់​ពី​ម៉ាហាណែម​ពី​ត្រើយ​ទន្លេ​យ័រដាន់។ ពួកគាត់​ទាំង​ពីរ​បាន​ប្រជែង​គ្នា​អស់​រយៈ​ពេល​៧​ឆ្នាំ។ ស្ដេច ដាវីឌ កាន់តែ​មាន​អំណាច​ច្រើន​ឡើងៗ ហើយ​មិន​យូរ​មិន​ឆាប់​ក៏​មាន​គេ​ធ្វើ​ឃាត​ស្ដេច អ៊ីស-បូសែត និង​លោក អ័ប៊ីនើរ ដែល​ជា​មេទ័ព​គាត់ ហើយ​ការ​នេះ​បាន​បណ្ដាល​ឲ្យ​ស្ដេច ដាវីឌ ក្លាយ​ជា​អ្នក​ដឹកនាំ​តែ​ម្នាក់​ឯង។